ម្តាយទៅស៊ីឈ្នួលដក ស្មៅដំឡូងមីឲ្យគេទុក កូនឲ្យបងៗមើលបងជាប់ រវល់ដើរលេងប្អូនដើរ ទៅលេងទឹកប្រឡាយ ក្បែរផ្ទះបណ្តាល ឲ្យលង់ស្លាប់

(ខេត្តបន្ទាយមានជ័យ)៖ ម្តាយក្មេងស្រីម្នាក់ជាប់ រវល់ទៅស៊ីឈ្នួល ដកស្មៅដំឡូងមីឲ្យគេទុក កូនឲ្យបងៗមើល បងជាប់រវល់ដើរលេង ប្អូនដើរទៅលេងទឹក ប្រឡាយក្បែរផ្ទះបណ្តាល ឲ្យលង់ស្លាប់។រឿងរាវ នេះកើតឡើងនៅ វេលាម៉ោង៤និង៣០ នាទីល្ងាច ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចប្រឡាយ ទឹកខាងជើងវត្តបឹងស្នោ ស្ថិតក្នុងភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេក បានឲ្យដឹងថា កុមារីរងគ្រោះ ឈ្មោះ យីន  ស្រីយ៉ាវ អាយុ ២ ឆ្នាំ មានម្តាយឈ្មោះផុន សុភាអាយុ ៣៥ឆ្នាំជាស្រ្តីមេម៉ាយ ភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ  ។

នគរបាលស្រុកស្វាយចេក បានបញ្ជាក់ឲ្យដឹង បន្តទៀតថា មុនពេលកើតហេតុម្តាយ បានទៅធ្វើការស៊ី ឈ្នួលដកស្មៅដំឡូងមីឲ្យគេ ហើយបានទុកកូនឲ្យ បងៗជាអ្នកមើល ដោយបងៗមិនបានយកចិត្ត ទុកដាក់មើលប្អូន ក្មេងរងគ្រោះបានដើរ ទៅលេងទឹកប្រឡាយក្បែរផ្ទះ បណ្តាលឲ្យលង់ស្លាប់ មិនដឹងពីពេលណានោះ ទេទាល់តែសពអណ្តែត បានគេប្រទះឃើញ ។សពក្មេងស្រីរងគ្រោះ បានប្រល់ជូនម្តាយ ចាត់ចែងធ្វើបុណ្យ តាមប្រពៃណី បន្ទាប់ពីក្រុមការងារពិនិត្យ និងធ្វើកោសល្សវិច្ច័យរួច៕