គម្រោងជួសជុលផ្លូវ ចាក់បេតុងអាមេប្រវែង ១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ត្រូវបានរៀបចំពិធីបើក ការដ្ឋាននៅព្រឹកនេះ

(ខេត្តកែប)៖ គម្រោងជួសជុលផ្លូវ ចាក់បេតុងអាមេ ប្រវែង១,២៥០ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុងភូមិកែវក្រសាំង សង្កាត់កែប ក្រុង/ខេត្តកែប ត្រូវបានរៀបចំពិធីបើកការដ្ឋាន នៅព្រឹកទី១៣  ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្ត កែប ។ ដោយផ្លូវមួយនេះ បានតភ្ជាប់ពីផ្លូវ ជាតិលេខ៣៣ កាត់ខាងក្រោយវត្ត កែវក្រសាំងឆ្ពោះទៅផ្លូវ ជាតិលេខ៣៣អា។

ពិធីនេះក៏មានវត្តអញ្ជេីញ ចូលរួមពីសំណាក់ លោក លោកស្រី សមាជិក ក្រុមប្រឹក្សាខេត្ត លោក  លោកស្រី  អភិបាលរងខេត្ត  តំណាងកងកម្លាំងទាំងបី  នាយក  នាយករងរដ្ឋបាលសាលាខេត្ត  នាយក  នាយករងទីចាត់ការសាលាខេត្ត  ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោកស្រី  អភិបាលក្រុងកែប ក្រុមប្រឹក្សាសង្កាត់ មេភូមិ  និងបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងភូមិ សាស្ត្រខាងលើនេះផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានមានប្រសាសន៍ថា ការបេីកការដ្ឋានជួសជុល និងចាក់បេតុងអាមេ លើផ្លូវមួយខ្សែនេះ គឺអនុវត្តន៍តាមផែនការ អភិវឌ្ឍន៍ខេត្ត ដេីម្បីរួមចំណែកសម្រាល និងបំពេញតម្រូវ ការរបស់បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វេីដំណេីរឆ្លងកាត់ ដែលកន្លងមកតែង ជួបនូវការលំបាក ម្យ៉ាងទៀតក៏ជាការ ចូលរួមចំណែក កែលម្អ សោភ័ណ្ឌភាព ក្នុងក្រុងកែប របស់យេីងផងដែរ។

ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយ ដោយអនុវត្តតាមគោល នយោបាយជាតិដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិត គូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់លើ មនុស្ស ទឹក ផ្លូវ ភ្លើង ហើយផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ ចំពោះបងប្អូនប្រជា ពលរដ្ឋក្នុងតំបន់អាចធ្វើ ដំណើរឆ្លងកាត់តាមផ្លូវ នេះទៅកាន់ឆ្នេរកែប  ឬដឹកជញ្ជូនកសិផល ទៅកាន់ទីផ្សារ បានយ៉ាងឆាប់រហ័ស និងងាយស្រួលផងដែរ។

ឯកឧត្ដម អភិបាលខេត្ត  ក៏បានផ្តាំផ្ញេីរដល់ អាជ្ញាធរក្នុងមូលដ្ឋាន ក៏ដូចជាបងប្អូន ប្រជាពលរដ្ឋសូមចូល រួមសហការគ្នា  ថែរក្សា  និងដាំដើមឈើ នៅតាមបណ្តោយផ្លូវនេះ  ដេីម្បីបង្កេីតនូវសោភ័ណភាព  និងជាប្រយោជន៍ សាធារណ:បានយូរអង្វែង។

ជាមួយនេះ ឯកឧត្តម បានអំពាវនាវ  ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេស  ឪពុកម្ដាយ ដែលមានកូនចាប់ពីអាយុ១២ឆ្នាំ  ដល់អាយុក្រោម១៨ឆ្នាំ  សូមនាំកូនទៅទទួលចាក់ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩  ឱ្យបានគ្រប់ៗគា្ន និងត្រូវចូលរួម អនុវត្តវិធានការណ៍ ៣ការពារ ៣កុំ  ទើបមិនមានការឆ្លង រីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ របស់យើង៕ ដោយលោក សេង ណារិទ្ធ