ខេត្តកែប ប្រកាសបិទយុទ្ធនា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជុំទី១  ជូនប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំ ឡើងទៅ

(ខេត្តកែប)៖ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ លោកជំទាវវេជ្ជបណ្ឌិត  ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈ កម្មការចំពោះកិច្ចចាក់ វ៉ាសំាងកូវីដ-១៩  និងឯកឧត្ដម សោម ពិសិដ្ឋ អភិបាលនៃគណៈ អភិបាលខេត្តកែប បានអញ្ជើញជាអធិបតី ប្រកាសបិទយុទ្ធនាកា រចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ១៨ឆ្នាំ ឡើងទៅ នៅភូមិសាស្ត្រ ខេត្តកែប។

ពិធីបិទយុទ្ធនាការនេះ ត្រូវបានរៀបចំឡើង ក្នុងបរិវេណមន្ទីរ ពេទ្យខេត្តកែប ដែលមានវត្តមាន អញ្ជើញចូលរួមពី ឯកឧត្តមលោកជំទាវ ប្រតិភូអមដំណើរ  របស់ក្រសួងសុខាភិបាល  លោក  លោកស្រី  អភិបាលរង ខេត្ត  អភិបាលក្រុង ស្រុក ប្រធានន្ទីរអង្គភាពពាក់ព័ន្ធ រួមទាំងប្រជាពលរដ្ឋផងដែរ។

មានប្រសាសន៍ស្វាគមន៍ ក្នុងពិធីនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល  នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ប្រជាពលរដ្ឋទូទាំងខេត្តកែប បានចាក់វ៉ាក់សាំងដូសទី១  បានចំនួន២៦,៧៥៩នាក់ ស្មើនឹង១០៣%,  ដូសទី២ ចំនួន២៦,៩២០នាក់ ស្មើនឹង៩៦% ដោយបានប្រើប្រាស់គ្រូពេទ្យចំនួន៥ក្រុម គ្រប់ឃុំ-សង្កាត់  ទូទាំងខេត្ត។

ដោយឡែកកុមារ អាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ បានចាក់វ៉ាក់សាំង ដូសទី១ បានចំនួន ៤,៧៨៣នាក់ ស្មើនឹង៧៤% និងដូសទី២កំពុង ដំណើការចាក់ ជារៀងរាល់ថ្ងៃ។សម្រាប់ក្រុម គ្រូពេទ្យ បុគ្គលិក សុខាភិបាលឯកជន បុគ្គលិកសុខាភិបាលស័្មគ្រចិត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងកងកំលាំងជួរមុខ ទូទាំងខេត្ត ទទួលបានវ៉ាក់សាំង ដូសជម្រុញ ចំនួន១,៩០៤នាក់ ស្មើនឹង៨៦% នៃចំនួនសរុប ២,២១៩នាក់។

ឯកឧត្តម  អភិបាលខេត្តកែប ក៏បានបញ្ជាក់អំពី ស្ថានភាពជំងឺកូវីដ-១៩ ដែលក្នុងនោះមាន អ្នកជំងឺសរុប៤៨៣នាក់ បានព្យាបាលជា សះស្បើយចំនួន ៣៨៤នាក់ ,ស្លាប់២នាក់ និងកំពុងសម្រាក ព្យាបាល៩៧នាក់ ចំណែកអ្នកប៉ះពាល់ ដែលដាក់ធ្វើចត្តាឡីស័ក នៅផ្ទះចំនួន៦០នាក់។

មានប្រសាសន៍ក្នុង ពិធីប្រកាសបិទយុទ្ធ ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់ប្រជាជនអាយុ១៨ឆ្នាំ ឡើងទៅ ក្នុងខេត្តកែប នោះលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ការបង្កើតឱ្យមាន នូវភាពស៊ាំក្នុង សហគមន៍ទប់ទល់ ទៅនឹងជំងឺកូវីដ-១៩ ជាយុទ្ធសាស្ត្រ សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការឈានទៅបើក ដំណើរការជា ប្រតីឡើងវិញ លើគ្រប់វិស័យ ហេតុនេះយុទ្ធនា ការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ដែលរាជរដ្ឋាភិបាល បានប្រកាស ផ្តល់ជូនប្រជាពល រដ្ឋនៅទូទាំងប្រទស កាលពីដើមខែកុម្ភៈ ឆ្នាំ២០២១ ពេលនេះសម្រេចបាន ប្រមាណជាង៩០%ហើយ  នៅទូទាំងប្រទេស ដែលនេះបង្ហាញឱ្យ ឃើញពីកិច្ចខិតខំ ប្រឹងប្រែងរបស់ប្រមុខ រាជរដ្ឋាភិបាល ក្នុងការគិតគូរ ពីសុខមាលភាព និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានកោត សរសើរខ្ពស់ចំពោះ រដ្ឋបាលខេត្តកែប លើយុទ្ធនាការប្រយុទ្ធ ប្រឆាំងនិងជំងឺកូវីដ-១៩ ដែលទទួលបានលទ្ធផលល្អ ទាំងការព្យាបាលអ្នកជំងឺកូវីដ ការស្រាវជ្រាវរកបុគ្គលប៉ះពាល់ រួមទាំង យុទ្ធនាការចាក់វ៉ាក់សាំង  ដែលឈានដល់ការ បិទបញ្ចប់ជុំទី១  ដោយជោគជ័យ។

លោកជំទាវ បន្តថា ការបិទយុទ្ធនាក់ ចាក់វ៉ាក់សាំងនេះ សម្រាប់តែប្រជាពលរដ្ឋ អាយុ១៨ឆ្នាំឡើងតែប៉ុណ្ណោះ ដោយឡែក កុមារអាយុពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ គឺនៅបន្តចាក់ជាធម្មតា។ លោកជំទាវ សុំឱ្យរដ្ឋបាលខេត្ត រក្សាវ៉ាក់សាំងមួយ ចំនួនសម្រាប់បងប្អូន ដែលជាប់ធ្វើចត្តាឡីស័ក និងពលករដែលទើប ត្រឡប់មកពីបរទេស ដើម្បីឱ្យពួកគាត់ មានឱកាសទទួលបាន វ៉ាក់សំាងសម្រាប់ជា កងការពារខ្លួន ក្នុងនោះដែរ លោកជំទាវ ក៏បានអំពាវនាវអោយ បងប្អូនទាំងអស់នៅ តែបន្តអនុវត្តវិធាន ការសុខាភិបាល បើទោះបីបានទទួល វ៉ាក់សាំងរួចហើយក្តី៕ ដោយលោក សេង ណារិទ្ធ