អភិបាលខេត្តកំពត  ដឹកនាំកិច្ចប្រជុំគម្រោង បង្កេីតតំបន់គ្រប់គ្រង ជលផលសមុទ្រនៅ សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត

(ខេត្តកំពត)៖ នៅព្រឹកថ្ងៃពុធ២កេីត ខែភទ្របទ ឆ្នាំឆ្លូវត្រីស័កព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ០៨ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈ អភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំ គម្រោងបង្កេីត តំបន់គ្រប់គ្របជល ផលសមុទ្រនៅ សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលមានការអញ្ចេីញចូលរួមពី ឯកឧត្ដម អភិបាលរងខេត្ត ប្រតិភូក្រសួង កសិកម្មរុក្ខាប្រមាញ់ និងនេសាទ  នាយករដ្ឋ បាលសាលាខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត និងរដ្ឋបាលក្រុងបូកគោ។

តំបន់គ្រប់គ្រង ជលផលសមុទ្រ គឺជាដែននេសាទ ដែលមានព្រំប្រទល់ ទំហំនិងមាននិយាមកា ព្រមទាំងមានផែនការគ្រប់ គ្រងច្បាស់លាស់ដើម្បី ការនេសាទជាលក្ខណៈ គ្រួសារប្រកបដោយ និរន្តរភាព ការពារជីវៈ ចម្រុះប្រកបដោយ ប្រសិទ្ធភាពលើកស្ទួយ ជីវភាពរស់នៅរបស់ ប្រជានេសាទដើម្បីកាត់ បន្ថយភាពក្រីក្រនិង លើកកម្ពស់វិស័យ អេកូទេសចរណ៍។

បន្ទាប់ពីបាន ស្តាប់នូវបទបង្ហាញ និងមតិចូលរួម ក្នុងកិច្ចប្រជុំរួចមក ឯកឧត្ដម ជាវ តាយ មានប្រសាសន៍ៈ ១.គាំទ្រគម្រោងបង្កេីត តំបន់គ្រប់គ្រង ជលផលសមុទ្រ ក្នុងភូមិសាស្រ្ត សង្កាត់ព្រែកត្នោត និងសង្កាត់កោះតូច ក្រុងបូកគោ  ២.ចាត់អភិបាលរងទទួល បន្ទុកបង្កេីតក្រុមការងារ ចុះពិនិត្យទីតាំង  ដេីម្បីធ្វេីការផ្ទៀងផ្ទាត់ ជាមួយផែនទីដេីម្បី ឈានទៅធ្វេីការចុះ ហត្ថលេខា ៣. គាំទ្រការលើក ឡើងគ្រប់ជំនាញពាក់ ព័ន្ធនឹងធ្វើការបែងចែក ច្បាស់លាស់តំបន់វិនិយោគ និងតំបន់អភិរក្សដែលជា ចំណុចសំខាន់ក្នុងកិច្ចប្រជុំ ជាពិសេសត្រូវចូល រួមទាំងអស់គ្នាដើម្បីការពារ និងអភិរក្សធនធាន ធម្មជាតិទាំងអស់ នេះ ដើម្បីធ្វើការ ទាក់ទាញអ្នកវិនិយោគ ជាកន្លែងទេសចរណ៍និង អភិរក្សធនធានធម្ម ជាតិដើម្បីបម្រើផល ប្រយោជន៍ដល់ ប្រជាពលរដ្ឋនៅតំបន់ នោះក៏ដូចជាខេត្ត កំពតទាំងមូល។

ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរដល់ ជំនាញក៏ដូចជាអ្នក ពាក់ព័ន្ធទាំងអស់ត្រូវចូល រួមសហការគ្នាឲ្យបានល្អព ន្លឿនកិច្ចការនេះឲ្យបាន ឆាប់រហ័សដូចអ្វីដែល បានលេីកឡេីងដើម្បី ឈានទៅដល់ការចុះ ហត្ថលេខាកំណត់លេីប្លង់ ដែលយេីងបាន ធ្វេីការអភិរក្ស៕ ដោយលោក សេង ណារិទ្ធ