សាច់សត្វជ្រូក.ស្លាបមាន់. គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោន ដឹកតាមរថយន្ត ត្រូវអគ្គនាយកនៃអគ្គនាយ កដ្ឋានសុខភាពសត្វ បង្ក្រាប

(ខេត្តបន្ទាយមានជ័យ)៖ រថយន្ត២គ្រឿងលួច ដឹកសាច់ជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ  ចំនួន៣តោន ដឹកចេញពីប្រទេសថៃ ចូលមកតាម ច្រកបឹងត្រគួន យកមកលក់ចែកចាយ ក្នុងទីផ្សារក្នុង ខេត្តបន្ទាយមានជ័យ ត្រូវអគ្គនាយកនៃ អគ្គនាយកដ្ឋានសុខភាព សត្វបង្ក្រាបបាន នៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅចំណុចច្រក ព្រំដែនបឹងត្រកួន ភូមិបន្ទាយមានរិទ្ធ ឃុំគោគរមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបរថយន្តទាំង២គ្រឿង ដែលលួចដឹកសាច់ សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោនដឹក ចេញពីប្រទេសថៃនោះ ក្រោមការដឹកនាំដោយ ផ្ទាល់ពីឯកឧត្តមតាន់ ផាន់ណារ៉ា  ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលមាន ដើមកំណើតពីសត្វ សហការជាមួយ ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទ ខេត្តបន្ទាយមានជ័យ ព្រមទាំងសហការ ជាមួយ វរ:ព្រំដែន៨០៧ នៃស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចុះស្ទាក់ចាប់ រថយន្ត២គ្រឿង ម៉ាក ISUZU ពណ៍ស ជាប្រភទរថយន្ត Pickup ពាក់ស្លាកលេខ Thailand។

ក្រោយពីឃាត់រថយន្ត ទាំង២គ្រឿងនេះបានឆែក ឆេក្នុងរថយន្ត បានរកឃើញ សាច់សត្វជ្រូក ស្លាបមាន់ គ្រឿងក្នុងមាន់ និងប្រហិតចម្រុះ ចំនួន៣តោន ដោយពុំមានលិខិត អនុញ្ញាតអ្វីទាំងអស់។

លោកតាន់ផាន់ណារ៉ា បានបញ្ជាក់ឲ្យ ដឹងបន្តទៀតថា ក្រុមការងារបានបញ្ជូន វត្ថុតាងនិងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការទៅ តាមនីតិវិធីច្បាប់ហើយ ៕