ឣ្នកតំណាងរាស្រ្ត មណ្ឌលខេត្តប៉ៃលិន អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងតាមព្រំដែន និងជំរុញឲ្យកម្លាំងប្រចាំការ នៅតំបន់ព្រំដែន កម្ពុជា-ថៃ ត្រូវតែទប់ស្កាត់ពលករខ្មែរ លួចឆ្លងដែនទៅប្រទេស ថៃពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា វិញដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺ កូវីដ19 ចូលក្នុងសហគមន៍ ???

(ខេត្តប៉ៃលិន)៖ កាលពីព្រឹតថ្ងៃទី០៥ ខែកញ្ញាឆ្នាំ២០២១ លោក សៅ សារ៉ាត់ ឣ្នកតំណាង រាស្រ្តមណ្ឌល ខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងបាននាំយកគ្រឿង ឧបភោគបរិភោគ ទៅឧបត្ថម្ភដល់កងកម្លាំងចម្រុះ ដែលកំពុងបំពេញ បេសកកម្ម ការពារតាមគោលដៅ ខែ្សបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងការបង្ការ និងទប់ស្កាត់ការ ចម្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍។

ការចុះជួបសំណេះសំណាល  ដោយមានការអញ្ជើញ ចូលរួមពីលោក សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិន ,លោក ទី សុខា មេបញ្ជាការ ទិសទី៣ប៉ៃលិន ព្រមទាំងក្រុមការងារ ជាច្រើនរូបទៀត។

ក្នុងឪកាសនេះដែរ លោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្ត មណ្ឌលប៉ៃលិន បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពី លោក ជំទាវ បានស្រីមុំ អភិបាលខេត្តប៉ៃលិន ដោយខិតខំប្រឹងប្រែង ឲ្យបានខ្ពស់ ក្នុងការទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ ទៅកាន់ប្រទេសថៃ ពីប្រទេសថៃចូល មកប្រទេស ស្រុកកំណើត វិញ ហើយការពង្រឹងសមត្ថកិច្ច តាមព្រំដែន គឺជាការអនុវត្តតាម ការណែនាំរបស់ រាជរដ្ឋាភិបាល ឱ្យបណ្តាខេត្ត ដែលមានព្រំដែន ជាប់នឹងប្រទេសជិតខាង ត្រូវមានការយកចិត្ត ទុកដាក់ឱ្យបានខ្ពស់ នូវការរីករាល ដាលជំងឺឆ្លងកូវីដ-១៩  ដែលមានហានិភ័យខ្ពស់ ចំពោះពលករខ្មែរ ចំណាកស្រុក។

លោក សៅ សារ៉ាត់  ក៍បានជំរុញដល់កម្លាំង ចម្រុះទាំងអស់ ត្រូវធ្វើយ៉ាងណាខិតខំ តាមដានរាល់សភាពការណ៍ នៃការឆ្លងដែន របស់ពលករខ្មែរ និងត្រូវប្រចាំការ ២៤ម៉ោង តាមគោលដៅដែលខ្លួ នទទួលខុសត្រូវ ។

ជាមួយគ្នានេះ សូមសមត្ថកិច្ច ដែលប្រចាំការ តាមគោលដៅ សូមកុំមានការពាក់ ព័ន្ធនិងពួកប្រព្រឹត្តល្មើស ដែលនាំឲ្យអន្តរាយ ដល់ខ្លួនយើង និងគ្រួសារយើងផងដែរ។

នៅក្នុងឱកាសនោះ  លោក សៅ សារ៉ាត់ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះកងម្លាំងចម្រុះទាំងអស់ ដែលបានខិតខំ បំពេញការងារទាំង កំលាំងកាយ.ចិត្ត ប្រកបដោយការទទួល ខុសត្រូវខ្ពស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការ ចម្លងរីករាលដាលជំងឺ កូវីដ-១៩ ជាពិសេសលើក ទឹកចិត្តដល់ក្រុម គ្រូពេទ្យជំនាញទាំងអស់ ដែលកំពុងបំពេញ បេសកកម្មដ៏ថ្លៃថ្លានេះ សម្រាប់ប្រទេសជាតិ។

សូមបញ្ជាក់ថា អំណោយដែលលោក សៅ សារ៉ាត់ ឣ្នកតំណាងរាស្រ្ត មណ្ឌលខេត្តប៉ៃលិន យកទៅឧបត្ថម្ភជូន ដល់កងកម្លាំង ដែលកំពុងប្រចាំការ តាមខ្សែរបន្ទាត់ ព្រំដែនកម្ពុជាថៃ ដោយក្នុង ១គោលដៅៗ ទទួលបានរួមមាន អង្ករ ៥០គីឡូក្រាម, មី៥កេស, ទឹកស៊ីអ៉ីវ២យួរ,ទឹកសុទ្ធ២០យួរ,ទឹក STING ២កេស និងថវិកាមួយ ចំនួនផងដែរ៕